Video

បច្ចុប្បន្នការថតរូបកំពុងតែពេញនិយមសំរាប់មនុស្សគ្រប់វ័យ ដោយសារតែពួកគេអាចប្រើប្រាស់កាមេរ៉ារបស់ទូរស័ព្ឌដើម្បីថតបាន ដោយមិនចំបាច់មានរហូតដល់ កាមេរ៉ាប្រភេទថ្លៃៗ។ រូបថតជាសិល្បះនៃការចែករំលែក និងបង្ហាញពត៍មានទៅកាន់ពិភពលោក។ ការថតរូបពិតជាងាយស្រួលមែនទែន ដោយគ្រាន់តែបើកាមេរ៉ា ហើយចុចថតគឺបានរូបមួយភ្លាម តែសំរាប់រូបដែលល្អ និងស្អាត ពិតជាពិបាកផលិតខ្លាំងណាស់ ថ្ងៃនេះ យូគីហ្វូតូ និងនាំយកស្តាយមួយចំនួនដែលអាចសាកល្បងបានដើម្បីអោយរូបថតរបស់អ្នកមើលទៅកាន់តែស្រស់ស្អាតបន្ថែមទៀត នៅពេលដែលលោកអ្នកធ្វើដំណើរកំសាន្ត លក្ខណះគ្រួសារ៖


រាល់ពេលថតរូបត្រូវរក្សាស្នាមញញឺមអោយបានគ្រប់គ្នា និងត្រូវបង្កើតភាពស្និទ្ធស្នាល រវាងឪពុកម្តាយ និងកូនៗ នោះរូបថតដែលទទួលបាននិងមានភាពស្រស់ស្អាត និងពោពេញដោយក្តីស្រលាញ់


រូបថតកូនប្រលែងគ្នាលេង ជាកាលលួចថតពីរសកម្មភាពរបស់ពួកគេដោយមិនអោយពួកគេដឹងខ្លួន ការថតបែបនេះនឹងផ្តល់អោយនូវរូបថតបែបរស់រវើក ដែលបង្ហាញពីរអារម្មណីរីករាយជានិច្ច


ឪពុកម្តាយបន្ទន់ជង្គង់ដើម្បីអោយស្មើរនិងកូនៗ វានឹងធ្វើអោយរូបថតមើលទៅកាន់តែស្រស់ស្អាត


ស្តាយបែបអង្គុយ ពេញនិយមសំរាប់ការថតជាមួយទីធ្លាដែលមានស្មៅ ស្រស់ស្អាត



ថតរូបដោយយកប្លង់ចំកណ្តាលវាលស្មៅ ឪពុកម្តាយ និងកូនៗ មិនត្រូវនៅអោយខ្ពស់ផុតស្មៅពេកទេ ការថតប្លង់បែបនេះ ត្រូវយកស្មៅ ១ ភាគបីនៃរូបថតដែលត្រូវថត វានឹងធ្វើអោយរូបថតចេញមកស្រស់ស្អាត



ប្លង់ពេញនិយមគឺការដាក់កូនៗ នៅចន្លោះកណ្តាលឪពុកម្តាយ 


រក្សាភាពស្មើរគ្នានៃកូនៗ និងឪពុកម្តាយនៅពេលដែលពួកគេមានវ័យខុសគ្នា ការថតស្តាយអង្កុយនិងមើលទៅអោយរូបថតមានភាពចាស់ទុំ និងស្មើរភាព 



ការថតទេសភាពតាមដងផ្លូវ រាល់ពេលដែលលោកអ្នកធ្វើដំណើរកំសាន្តទេសភាពតាមដងផ្លូវពិតជាស្រស់ស្អាត ខ្លាំងណាស់ ដែលលោកអ្នកគួរចំនាយពេលថតខ្លះៗ មុនពេលទៅដល់កន្លែងកំសាន្ត ដើម្បីបង្កើតអនុស្សាវរីយ៏នៃការធ្វើដំណើរ។ 
សំរាប់វិធីសាស្រ្តក្នុងការថតនិងធ្វើការបង្ហាញនៅអត្ថបទក្រោយ។

0 comments:

Post a Comment

2016 © YukiFoto. Powered by Blogger.

My Instagram